
ខ្លោងទ្វារខាងត្បូងនៃក្រុងអង្គរធំ
ខ្លោងទ្វារខាងត្បូងត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងវណ្ណៈនាម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្តសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលាតាំងពីប្រលឹម(ថ្ងៃរះ) ទល់ព្រលប់(ថ្ងៃលិច) ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ ដូច្នេះវាជាខ្លោងទ្វារដែលមមាញឹកជាងគេ។ បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថា ខ្លោងទ្វារទន្លេអ៊ុំ ព្រះគូរទឹកទាំងពីរនេះត្រូវបានគេប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យអ៊ុំទូក ដើម្បីរំលឹកអំពីការធ្វើចម្បាំងឈ្នះមកលើទ័ពជើងទឹករបស់កងទ័ពចាមនៅក្នុងរជ្ជកាលព្រះបាទ សូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៧។
