Khmer Language

ភ្នំពេញ – សៀមរាប – ភ្នំពេញ

ដំណើរកំសាន្តពីររាជធានីភ្នំពេញ ទៅកាន់តំបន់រមណីយ៍ដ្ធានប្រវត្តិសាស្រ្តអង្គរខេត្តសៀមរាបនិងត្រឡប់មករាជធានីភ្នំពេញវិញរយះពេលពីរថ្ងៃមួយយប់ ជាមួយក្រុមហ៊ុនទេសចរណ៍និងដឹកអ្នកដំណើរកាពីតូល។

ភ្នំពេញ – សៀមរាប – ភ្នំពេញ Read More »

ទស្សនាឧទ្យានជាតិភ្នំគូលែន

ភ្នំគូលែន ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងស្រុកស្វាយលើ ចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងប្រហែល ២៥ គីឡូម៉ែត្រ ពីប្រាសាទបន្ទាយស្រីមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងជាតំបន់វប្បធម៌ប្រវត្តិសាស្រ្ត។ នៅទីនេះ ភ្ញៀវទេសចរអាចមកសិក្សាអំពីប្រវត្តិសាស្រ្ត លំហែកម្សាន្ត មើលព្រៃព្រឹក្សា លេងទឹកជ្រោះស្រូបខ្យល់បរិសុទ្ធ និង​ទេសភាព​ផ្សេង​ៗទៀត ដែល​ធ្វើ​ឱ្យ​ឧទ្យានជាតិ​គូលែន​ជា​កន្លែង​គួរ​ឱ្យ​ចាប់​អារម្មណ៍។

ទស្សនាឧទ្យានជាតិភ្នំគូលែន Read More »

ទស្សនាភូមិបណ្ដែតទឹក កំពង់ភ្លុក

កំពង់ភ្លុក ជាឃុំមួយក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រទេសកម្ពុជា។ សហគមន៍ភាគច្រើនពឹងផ្អែកលើការនេសាទត្រី និងបង្គា នៅរដូវវស្សា ចាប់ពីខែឧសភាដល់ខែតុលា។ ផ្ទះ​ជាច្រើន​ត្រូវ​បាន​គេ​សាងសង់​លើ​សសរខ្ពស់ៗចាប់ពី ៦ ម៉ែត្រ ដល់ ៩ ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការ​ប្រែប្រួល​កម្រិត​ទឹក​នៅ​ចន្លោះ​រដូវវស្សា និងរដូវ​ប្រាំង។ ក្នុងរដូវប្រាំង ចាប់ពីខែវិច្ឆិកាដល់ខែមេសា។ ដោយសារទឹកទន្លេស្រក មនុស្សជាច្រើនងាកមកធ្វើស្រែចំការ ដើម្បីបន្ថែមប្រាក់ចំណូល។ ការធ្វើដំណើរតាមទូកទៅកាន់ភូមិបណ្តែតទឹកគឺមានអារម្មណ៍ថាសប្បាយរីករាយបន្ទាប់ពីទស្សនាប្រាសាទនានា ហើយផ្តល់ឱកាសឱ្យយើងបានឃើញភូមិអ្នកនេសាទ វត្តអារាម ផ្សារបណ្តែតទឹក និងព្រៃកោងកាងដែលជាជំរកសត្វច្រើនប្រភេទ។

ទស្សនាភូមិបណ្ដែតទឹក កំពង់ភ្លុក Read More »

Scroll to Top