ភ្នំពេញ – សៀមរាប – ភ្នំពេញ

លេខកូដកញ្ចប់:

CTT004

តម្លៃចាប់ពី:

50 ដុល្លារ

ដំណើរកំសាន្តពីររាជធានីភ្នំពេញ ទៅកាន់តំបន់រមណីយ៍ដ្ធានប្រវត្តិសាស្រ្តអង្គរខេត្តសៀមរាបនិងត្រឡប់មករាជធានីភ្នំពេញវិញរយះពេលពីរថ្ងៃមួយយប់ ជាមួយក្រុមហ៊ុនទេសចរណ៍និងដឹកអ្នកដំណើរកាពីតូល។

ព័ត៌មានដំណើរកម្សាន្ត

ថ្ងៃទី១
ជួបជុំគ្នានៅទីស្នាក់ការធំក្រុមហ៊ុនទេសចរណ៍និងដឹកអ្នកដំណើរកាពីតូលផ្សារអូរឬស្សីម៉ោង២១​:៣០នាទីបន្ទាប់មកឡ់ើងរថយន្តគ្រែគេង ចេញដំណើរម៉ោង ២២:០០នាទី មានម៉ាសុីនត្រជាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ប្រមាណ៣១៤គីឡូម៉ែត្រ រយះពេលប្រហែល៧ម៉ោងទើបដល់ខេត្តសៀមរាបម៉ោង៥ ព្រឹក បន្ទាប់មកចុះឈ្មោះស្នាក់នៅផ្ទះសំណាក់តាសោម មានម៉ាសុីនត្រជាក់ និងបន្ទប់ទឹកក្នុង (ទឹកក្ដៅ - ទឹកត្រជាក់)។
ថ្ងៃទី២
ម៉ោង៨ព្រឹក អ្នកបើកបរ និង មគ្គុទេសក៍ទេសចរណ៍ មកដឹកជញ្ជូនអតិថិជនពីផ្ទះសំណាក់ទៅទស្សនាប្រាសាទនានាដូចជា ប្រសាទអង្គរវត្ត ក្រុងអង្គរធំ (ខ្លោងទ្វារខាងត្បូង - ប្រាសាទបាយ័ន - ប្រសាទបាពួន - ប្រាសាទភិមានអាកាស - ទីលានជល់ដំរី - ព្រះពន្លាស្ដេចព្រះគម្លង់) - ប្រសាទតាព្រហ្ម (សម្រាកអាហារថ្ងៃត្រង់)។ ពេលល្ងាចបន្តទស្សនាថ្ងៃលិចនៅកំពូលភ្នំប្រសាទបាខែង។បន្ទាប់មកត្រឡប់ទៅផ្ទះសំណាក់វិញ នៅវេលាម៉ោង១១យប់ ជិះរថយន្តគ្រែគេងមករាជធានីភ្នំពេញវិញ ចប់ដំណើរកំសាន្តរយះពេលពីរថ្ងៃមួយយប់៕
Angkor Wat-1

ប្រាសាទអង្គរវត្ត

6198901192_e4b9c47a9f_b

ខ្លោងទ្វារខាងត្បូងនៃក្រុងអង្គរធំ

pexels-lachcim-kejarko-5819235

ប្រាសាទបាយ័ន 

Baphuon

ប្រាសាទបាពួន

PhimeanAkas

ប្រាសាទភីមានអាកាស

terrace-of-the-elephants

ទីលានជល់ដំរី

Leper King - Capitol Travel Tours

ព្រះពន្លាស្ដេចគម្លង់

Ta Prohm-1

ប្រាសាទតាព្រហ្ម

Bakheng sunset point

ប្រាសាទភ្នំបាខែង

តម្លៃកញ្ចប់ទេសចរណ៍

Join Group
១នាក់ = ៨៣ដុល្លា / ម្នាក់
២នាក់= ៥៥ដុល្លា / ម្នាក់
៣នាក់= ៥០ដុល្លា / ម្នាក់

រួមបញ្ចូលក្នុងកញ្ចប់

សំបុត្ររថយន្តគ្រែគេងទៅនិងត្រឡប់មកវិញ។
បន្ទប់ស្នាក់នៅមានម៉ាសុីនត្រជាក់ មានទឹកក្ដៅ ទឹកត្រជាក់។
រឺម៉កកង់បី ចាប់ពីម្នាក់ដល់ពីរនាក់ ( ថ្ងៃទីពីរ)។
ឡានមានម៉ាសុីនត្រជាក់ចាប់ពីបីនាក់ឡើងទៅ ( ថ្ងៃទីពីរ)។
មគ្គុទេសក៍ ទេសចរណ៍ និយាយភាសាខ្មែរនិងអង់គ្លេសអាជីព មានបទពិសោធ (ថ្ងៃទីពីរចាប៉ពីម៉ោង០៨ ព្រឹកដល់ម៉ោង៥ល្ងាច)។

មិនរួមបញ្ចូលក្នុងកញ្ចប់

អាហារ
សំបុត្រចូលទស្សនាសំរាប់ជនបរទេស (មួយថ្ងៃតម្លៃ៣៧ដុល្លាម្នាក់)។

ក្រុមហ៊ុននឹងមិនចំណាយបន្ថែមដូចដែលបានរៀបរាប់ខាងលើឡើយ។

 

ព័ត៌មានទាក់ទងនឹងតម្លៃ

អតិថិជនអាចទូទាត់ជាប្រាក់ដុល្លា ឬប្រាក់រៀល។

អតិថិជនម្នាក់ស្នាក់នៅមួយបន្ទប់ គ្រែមួយមានម៉ាសុីនត្រជាក់ ទឹកក្ដៅនិងទឹកត្រជាក់។

អតិថិជនពីរនាក់ស្នាក់នៅមួយបន្ទប់ គ្រែពីរមានម៉ាសុីនត្រជាក់ ទឹកក្ដៅនិងទឹកត្រជាក់។

អតិថិជនបីនាក់ស្នាក់នៅមួយបន្ទប់ គ្រែបីមានម៉ាសុីនត្រជាក់ ទឹកក្ដៅនិងទឹកត្រជាក់។

កញ្ចប់ទេសចរណ៍ផ្សេងទៀត

សូមទាក់ទងតាមព័ត៌មានខាងក្រោម

ដើម្បីជៀសវាងការខកចិត្ត សូមធ្វើការកក់ទុកមុនឥឡូវនេះ

កក់កញ្ចប់ទេសចរណ៍នេះ

សូមបំពេញទម្រង់ខាងក្រោមដើម្បីធ្វើការកក់កញ្ចប់ទេសចរណ៍របស់អ្នក

Scroll to Top