ទស្សនាភូមិបណ្ដែតទឹក កំពង់ភ្លុក

លេខកូដកញ្ចប់:

KP01

តម្លៃចាប់ពី:

18 ដុល្លារ

កំពង់ភ្លុក ជាឃុំមួយក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រទេសកម្ពុជា។ សហគមន៍ភាគច្រើនពឹងផ្អែកលើការនេសាទត្រី និងបង្គា នៅរដូវវស្សា ចាប់ពីខែឧសភាដល់ខែតុលា។ ផ្ទះ​ជាច្រើន​ត្រូវ​បាន​គេ​សាងសង់​លើ​សសរខ្ពស់ៗចាប់ពី ៦ ម៉ែត្រ ដល់ ៩ ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការ​ប្រែប្រួល​កម្រិត​ទឹក​នៅ​ចន្លោះ​រដូវវស្សា និងរដូវ​ប្រាំង។ ក្នុងរដូវប្រាំង ចាប់ពីខែវិច្ឆិកាដល់ខែមេសា។ ដោយសារទឹកទន្លេស្រក មនុស្សជាច្រើនងាកមកធ្វើស្រែចំការ ដើម្បីបន្ថែមប្រាក់ចំណូល។ ការធ្វើដំណើរតាមទូកទៅកាន់ភូមិបណ្តែតទឹកគឺមានអារម្មណ៍ថាសប្បាយរីករាយបន្ទាប់ពីទស្សនាប្រាសាទនានា ហើយផ្តល់ឱកាសឱ្យយើងបានឃើញភូមិអ្នកនេសាទ វត្តអារាម ផ្សារបណ្តែតទឹក និងព្រៃកោងកាងដែលជាជំរកសត្វច្រើនប្រភេទ។

ព័ត៌មានដំណើរកម្សាន្ត

ពេលព្រឹកម៉ោង០៨ះ៣០នាទី ដល់​ ម៉ោង០១ះ៣០នាទី និង ពេលរសៀលម៉ោង០២ះ០០ នាទី ដល់ម៉ោង០៧ះ០០នាទីល្ងាច។
ទស្សនាវត្តអារាម -​សាលាបណ្ដែតទឹក - សាលារៀនបណ្តែតទឹក - ព្រៃលិចទឹក (ព្រៃកោងកាង) - កសិដ្ឋានចិញ្ចឹមត្រី និងចិញ្ចឹមក្រពើ។
Kampong Phluk
Floating Market at Kampong Phluk
Stilt house at Kampong Phluk
Kampong Phluk1
Mangrove at Kampong Phluk
Kampong Phluk-1

តម្លៃកញ្ចប់ទេសចរណ៍

Join Group
​ ១៨ដុល្លា សំរាប់មនុស្សម្នាក់

រួមបញ្ចូលក្នុងកញ្ចប់

រថយន្តម៉ាស៊ីនត្រជាក់។
មកទទួល និងដិំត្រលប់ទៅផ្ទះសំណាក់ឬសណ្ធាគារក្នុងក្រុងសៀមរាបវិញ។
សំបុត្រទូក។
មគ្គុទ្ទេសក៍ទេសចរណ៍អាជីពដែលមានបទពិសោធ និយាយភាសាខ្មែរ និងភាសាអង់គ្លេស។
ទឹក​ត្រជាក់។

មិនរួមបញ្ចូលក្នុងកញ្ចប់

ទូកចែវ ​៥ ដុល្លារ/ម្នាក់។
អាហារ និងភេសជ្ជៈបន្ថែមផ្សេងៗ៕

ព័ត៌មានទាក់ទងនឹងតម្លៃ

អតិថិជនអាចទូទាត់ជាប្រាក់ដុល្លា និងប្រាក់រៀល​។

កញ្ចប់ទេសចរណ៍ផ្សេងទៀត

សូមទាក់ទងតាមព័ត៌មានខាងក្រោម

ដើម្បីជៀសវាងការខកចិត្ត សូមធ្វើការកក់ទុកមុនឥឡូវនេះ

កក់កញ្ចប់ទេសចរណ៍នេះ

សូមបំពេញទម្រង់ខាងក្រោមដើម្បីធ្វើការកក់កញ្ចប់ទេសចរណ៍របស់អ្នក

Scroll to Top